ទាហានសៀមចាប់ពលរដ្ឋខែ្មរម្នាក់ ដុតទាំងរស់និងបាញ់រះរបួសម្នាក់
ប្រជាពលរដ្ឋខែ្មរម្នាក់ត្រូវបាន ទាហានឈុតខ្មៅសៀមចាក់សាំងដុតទាំងរស់ បន្ទាប់ពីបាញ់ឲ្យរបួស និងម្នាក់ផេ្សងទៀតរង របួសជាទម្ងន់ នៅក្នុងសកម្មភាពបង្រ្កាបបទ ល្មើសព្រៃឈើតាមបណ្តោយព្រំដែនសៀម ជាប់ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា លោក ឈិត ស៊ីវុធ នាយក្រុមអធិការកិច្ច ខេត្តឧត្តរមានជ័យ បានឲ្យដឹងតាមទូរស័ព្ទនៅ ព្រលប់ថៃ្ងទី 12 ខែកញ្ញានេះថា ការបាញ់ ប្រហាររបស់ទាហានឈុតខ្មៅសៀម បានធ្វើ ឡើងដោយមានការសហការពីរដ្ឋបាលព្រៃ ឈើសៀម ដែលកំពុងតែបើកប្រតិបត្តិការ ក្តៅ ចាប់ពីថៃ្ងទី 25 ខែសីហា រហូតដល់ថៃ្ង ទី 30 ខែកញ្ញា ខាងមុខ ដោយបានធ្វើឡើង ចំពោះប្រជាពលរដ្ឋខែ្មរចំនួន 12នាក់ ដែល ភាគច្រើនរស់នៅសង្កាត់កូនគៀ្រល ក្រុង សំរោង ខេត្តឧត្តរមានជ័យ
តាមការបញ្ជាក់កន្លងមក ប្រជាពលរដ្ឋ ខែ្មរទាំងនោះ សុទ្ធតែរស់នៅក្នុងកម្រិតជីវ ភាពក្រីក្រតោកយ៉ាកបំផុត ហើយជានិច្ច កាលតែងតែចូលព្រៃជាប់ព្រំដែនប្រទេស ទាំងពីរក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ ស្រុកបន្ទាយអំពិល ដើម្បីអាស្រ័យផលដោយ ធម្មជាតិ ក្នុងនោះរាប់បញ្ចូលទាំងការកាប់ ឈើលក់ឲ្យឈ្មួញជាថ្នូរ ដើម្បីផ្គត់ផ្គង់ជីវភាព ដ៏ក្រតោកយ៉ាករបស់ពួកគាត់ផងដែរ
លោក ឈិត ស៊ីវុធ បានឲ្យដឹងថា ព្រឹត្តិ ការណ៍នៃការបាញ់ប្រហារ និងចាក់សាំងដុត សម្លាប់ប្រជាពលរដ្ឋខែ្មរនោះ បានធ្វើឡើង នៅរសៀលថៃ្ងទី11 ខែកញ្ញា ឆ្នាំ 2009 តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរក្នុង ភូមិសាស្រ្តស្រុកបន្ទាយអំពិល ខេត្តឧត្តរ មានជ័យ
លោកបន្តថា ក្រោយពេលប្រជាពលរដ្ឋ ខែ្មរទាំង 12 នាក់ ចូលព្រៃ ដើម្បីកាប់ឈើ បានបន្តិច ក៏ស្រាប់តែមានឧទ្ធម្ភាគចក្ររបស់ រដ្ឋបាលព្រៃឈើសៀម 1 គឿ្រង បានហោះ ក្រវ៉ែលចុះក្រវ៉ែលឡើង ហើយក៏ទម្លាក់ទាហាន ឈុតខ្មៅសៀមមួយក្រុមចុះមកក្រោម រួចក៏ បើកប្រតិបត្តិការបាញ់ប្រហារ លើប្រជាពល រដ្ឋខែ្មរទាំង 12 នាក់ រត់ប្រសេចប្រសាច ពេញព្រៃតែម្តង
លោក ឈិត ស៊ីវុធ បញ្ជាក់ថា "ក្នុងការ បង្រ្កាបដោយការបាញ់ប្រហារនោះ មាន ប្រជាពលរដ្ឋខែ្មរយើង 2 នាក់ ត្រូវរបួសជា ទម្ងន់មានម្នាក់ក្នុងចំណោមនោះត្រូវបានមិត្ត ភ័ក្តិរួមដំណើរ គ្រារត់ចូលមកក្នុងទឹកដីខែ្មរ យើងទាន់ និងជាអកុសលមានគ្នាគាត់ម្នាក់ ទៀតរត់មិនរួចត្រូវបានទាហានសៀមចាប់បាន រួចចាក់សាំងស្រោចពីលើ ហើយដុតសម្លាប់ ចោលទាំងរស់តែម្តង "
យោងតាមរបាយការណ៍របស់ក្រុមអធិ ការកិច្ចខេត្តឧត្តរមានជ័យបានឲ្យដឹងថា ជន ជាតិខែ្មរដែលត្រូវទាហានចាក់សាំងដុត បន្ទាប់ពីបាញ់ឲ្យរបួសនោះ ឈ្មោះ យន់ រិទ្ធ អាយុ 16 ឆ្នាំ មានទីលំនៅក្នុងសង្កាត់គោក កៀ្រង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និង ម្នាក់ទៀត រងរបួសជាទម្ងន់ឈ្មោះ ម៉ៅ ក្លឹង អាយុ 18 ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា
របាយការណ៍ដដែលបញ្ជាក់ថា តំបន់ ដែលប្រជាពលរដ្ឋខែ្មរ តែងតែចូលអាស្រ័យ ផលដោយធម្មជាតិនោះ គឺជាតំបន់ដែលមាន ចំរ៉ាក់ខ្ពស់ៗ និងសម្បូរទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន ដែលជាការ ពិបាកក្នុងការអន្តរាគមន៍ទាន់ពេលវេលា ពី វរៈការពារព្រំដែននៅតំបន់នោះ
ទោះជាបែបនេះក្តី លោក ឈិត ស៊ីវុធ បានឲ្យដឹងថា ក្រោយព្រឹត្តិការណ៍វាយប្រហារ របស់កងទ័ពឈុតខ្មៅសៀម និងរដ្ឋបាលព្រៃ ឈើបានបន្តិច ទាហានកម្ពុជាដែលឈរជើង នៅតំបន់កែ្បរៗនោះប្រមាណជា 50 នាក់ បានបើកប្រតិបត្តិការរុលចូលទៅក្នុងព្រៃ ដើម្បីជួយប្រជាពលរដ្ឋទាំងនោះ ហើយក៏ ប្រទះឃើញសាកសព ប្រជាពលរដ្ឋខែ្មរម្នាក់ ឈ្មោះ យន់ រិទ្ធ ដេកស្លាប់កណ្តាលព្រៃមាន អាការៈឆេះខ្លោចស្ទើរមើលមិនស្គាល់
លោក ឈិត ស៊ីវុធ បញ្ជាក់ថា នៅក្នុង ប្រតិបត្តិការរុករកនោះផងដែរ ទាហានកម្ពុជា បានប្រទះឃើញទាហាន ឈុតខ្មៅសៀមមួយ ក្រុមនៅក្នុងតំបន់ហាមឃាត់ កែ្បរតំបន់នៃ ប្រទេសទាំងពីរ សាងសង់លំនៅដ្ឋានដោយ គ្មានការអនុញ្ញាតពីភាគីកម្ពុជា នៅពេល ឃើញសកម្មភាពមិនប្រក្រតី របស់ទាហាន សៀមទាំងនោះ ទាហានកម្ពុជាដែលមាន កាំភ្លើងជាប់នឹងដៃគ្រប់ៗគ្នា បានបញ្ជាឲ្យ ទាហានឈុតខ្មៅសៀមទាំងនោះផ្អាកការ សាងសង់ជាបន្ទាន់ និងព្រមានឲ្យរុះរើមិនឲ្យ ហួសពីថៃ្ងច័ន្ទដើមសបា្តហ៍ក្រោយឡើយ បើ មិនដូច្នោះទេ ទាហានកម្ពុជានឹងបើកការ វាយប្រហារតបទៅវិញជាមិនខាន ក្នុងបទ ចោទប្រកាន់សាងសង់លំនៅដ្ឋានលើខែ្ស បន្ទាត់ព្រំដែនដែលមិនទាន់វាស់វែង និងបោះ បង្គោល
មន្រ្តីយោធាកម្ពុជាម្នាក់ នៅក្នុងព្រឹត្តិការណ៍ រុករកប្រជាពលរដ្ឋខែ្មរក្រោយការបាញ់ប្រហារ របស់ទាហានឈុតខ្មៅសៀម បានប្រាប់សារ ព័ត៌មាន "ដើមអម្ពិល" នៅព្រលប់ថៃ្ងសៅរ៍ នេះផងដែរថា "មានផ្ទះចំនួន 6 ខ្នង របស់ ទាហានសៀមសាងសង់មានទទឹង 2 ម៉ែត្រ បណ្តោយ 3 ម៉ែត្រ ជញ្ជាំងក្តារ ប្រក់ស័ង្កី ដែលសាងសង់រួចរាល់ចំនួន 2 ខ្នង និង4ខ្នង ផេ្សងទៀតកំពុងបន្តសាងសង់ តែកងទ័ពខែ្មរ យើងបានផ្អាកមិនឲ្យសាងសង់បន្ត"
លោក ឈិត ស៊ីវុធ បានបញ្ជាក់ថា ទីតាំង ដែលទាហានឈុតខ្មៅសៀមសាងសង់លំនៅ ដ្ឋាននោះ មានទីតាំងនៅខែ្សបន្ទាត់ព្រំដែន នៃនិយាមការ 9អភ្ស) លេខ 01468- 83442
ទាហានសៀមដែលសាងសង់លំនៅដ្ឋាន លើខែ្សបន្ទាត់ព្រំដែនលេខ លេខ 01468- 83442 នោះ ស្ថិតនៅវរៈការពារព្រំដែន លេខ 2607 របស់សៀម ដែលទាហាន សៀមទាំងនោះ ជាអ្នករួមចំណែកក្នុងសកម្ម ភាពប្រើធម៌ក្តៅ ចាំបាញ់សម្លាប់ប្រជាពលរដ្ឋ ខែ្មរ ក្នុងសកម្មភាពបទល្មើសព្រៃឈើនៅ តំបន់នោះ
លោក កុយ គួង អ្នកនាំពាក្យក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិបាន ឲ្យដឹងថា សកម្មភាពរបស់ទាហានឈុតខ្មៅ សៀម ជាអំពើព្រៃផៃ្សបំផុត
លោក កុយ គួង ដែលបានអះអាងថា មិន ទាន់ទទួលបានរបាយការណ៍ជាក់លាក់ពី អាជ្ញាធរ ខេត្តឧត្តរមានជ័យនោះ បានឲ្យដឹង ថា "បើសិនរឿងនោះវាកើតឡើងប្រាកដមែន ខ្ញុំគិតថា ជាអំពើអមនុស្សធម៌ និងព្រៃផៃ្ស បំផុត "
លោក ប៊ិច សុខិន អភិបាលខេត្តឧត្តរមាន ជ័យ ក្រោយពីរដ្ឋបាលព្រៃឈើសៀមប្រកាស ប្រើធម៌ក្តៅចំពោះប្រជាពលរដ្ឋខែ្មរ ក្នុងបទ ល្មើសព្រៃឈើក្នុងទឹកដីគេ បានកោះហៅ អាជ្ញាធរស្រុកទាំងអស់ ក្នុងខេត្តឧត្តរមាន ជ័យ ឲ្យទប់ស្កាត់មិនឲ្យ ប្រជាពលរដ្ឋខែ្មរណា ម្នាក់ចូលព្រៃ តាមខែ្សបន្ទាត់ព្រំដែននៃប្រទេស ទាំងពីរក្នុងភូមិសាស្រ្តខេត្ត្តឧត្តរមានជ័យត ទៅទៀតឡើយ នៅក្នុងកិច្ចប្រជុំដាក់ផែន ការហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលព្រៃ នោះ លោក ប៊ិច សុខិន បានព្រមានចំពោះ អាជ្ញាធរស្រុកទាំងនោះថា " បើហាមប្រជា ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនមិនបានទេ សូម ឲ្យសរសេរពាក្យលាឈប់ទៅល្អជាង"
ការប្រកាសឲ្យដឹងរបស់លោក ប៊ិច សុខិន កាលណោះបានធ្វើឡើង បន្ទាប់ពីមានប្រជា ពលរដ្ឋខែ្មរជាច្រើនត្រូវបានទាហាន សៀម បាញ់សម្លាប់នៅនឹងកនែ្លង និងចោទប្រកាន់ តាមផ្លូវច្បាប់ក្នុងបទល្មើសព្រៃឈើកន្លងមក
ក្នុងរយៈពេល ប៉ុន្មាន ខែជាប់ៗគ្នានេះមាន ប្រជាពលរដ្ឋខែ្មរមិនតិចទេ ត្រូវបានទាហាន សៀមបាញ់សម្លាប់ និងចាប់ខ្លួន ក្នុងបទល្មើស ផេ្សងៗពីគ្នាក្នុងនោះរាប់បញ្ចូលទាំងបទល្មើស ព្រៃឈើ និងការលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅដល់ទឹកដីរបស់គេ
រហូតមកដល់ពេលនេះ គេនៅមិនទាន់ មានបទបញ្ជាជាផ្លូវការបនែ្ថមទៀត ដើម្បី ហាមប្រជាពលរដ្ឋខែ្មរមិនឲ្យចូលព្រៃ នោះ ទេ ខណៈដែលពេលនេះរដ្ឋបាលព្រៃឈើសៀម រួមសហការជាមួយទាហានឈុតខ្មៅ កំពុង តែបើកប្រតិបត្តិការក្តៅ បំផុតមិនធ្លាប់មាន ដើម្បីបង្រ្កាបបទល្មើសព្រៃឈើក្នុងទឹកដីខ្លួន
អាចោសៀមវាសងសឺកខ្មែរព្រោះទាហានវាងាប់ដល់
ទៅ២២អ្នកវាមិនហានធ្វើបុណ្យទាហានវាងាប់ព្រោះ
វាខ្មាស់ពិភពលោក។ទាហានខ្មែរគួរតែដុតអាចោសៀម
ទាហាន១០អ្នកដែលខ្មែរចាប់វាបានជាឈ្លើយមិនគួរ
ដោះលែងពូកអាចោសៀមនោះសោះ។