ទាមទារដីភ្នំព្រះវិហារ ក្រុមអាវលឿងសៀមនៅខេត្តខនគែនត្រៀមប្រារព្ធពិធី បណ្តេញបារមីខ្មែរ ថ្ងៃ១សីហា
ចាប់ទុកថា មិនមែនជាជំហរផ្លូវរបស់រដ្ធាភិបាលសៀមទេ តែជាឡាសារបស់ក្រុមជនអគតិសៀមមួយក្តាប់តូចដែលនៅតែចិញ្ចឹមចិត្ត មិនចេះអៀងខ្មាសចង់បានប្រាសាទព្រះវិហាររបស់ខ្មេរ។យើងអាចចោទសួរ ទៅវិញថាបើមិនបានប្រាសាទព្រះវិហាររន្ទះបាញ់ឬ? ណ្ហើយចុះ វាគ្រាន់តែជាព័ត៌មានដែលស្មានមិនដល់ក្រុមអគតិសៀមមួយដំបស្វា ដែលជាសាខានៃក្រុមសម្ព័ន្ធភាព(អាវលឿង) នៅខេត្តខនគែនបានប្រកាន់ប្រមូលផ្តុំគ្នាធ្វើពិធីស័ក្តិសិទ្ធ ដើម្បីទាមទារយកភ្នំព្រះវិហារនៅថ្ងៃទី១ សីហាខាងមុខ ដែលពិធីនោះត្រូវបានអះអាងថា ជាការបណ្តេញវេទមន្តខ្មៅរបស់ខ្មែរដើម្បីការពារទឹកដីសៀម ។បើស្តាប់ការប្រកាសខាងលើនេះ វាហាក់ដូចជាកាយវិការមួយស្រលាញ់ទឹកដីខ្លាំងណាស់ តែការស្រលាញ់នេះវាមានសំរាប់តែខ្មែរទេ មិនសៀមឡើយ។ បានជាហ៊ាននិយាយបែបនេះដោយសារថា តើបច្ចុប្បន្ននេះកងទ័ពខាងណាឈ្លានពានខាងណា? តឺសៀម តើខាងណាចង់បានប្រាសាទព្រះវិហាររបស់ខ្មែ គឺសៀម ។ដូច្នេះអ្វីៗវាគួរតែខ្មែរទេ ជាអ្នកបណ្តេញវេទមន្តខ្មោចរបស់សៀមឲ្យចាកចេញពីទឹកដីខ្មែរ ។
តាមប្រភពព័ត៌មានបានអោយដឹងថា សាខាសម្ព័ន្ធភាព ខេត្តខនគែន បានប្រកាសប្រមូលគ្នាចូលរួមក្នុងពិធីស័ក្តិសិទ្ធិសំរាប់បណ្តេញ វេទមន្តកម្ពុជា ការពារទឹកដីថៃ និងទាមទារបរិវេណភ្នំព្រះវិហារ រួមទាំងផ្តល់កំលាំងចិត្តដល់ទាហានឈ្លានពានរបស់ខ្លួន និងអាជ្ញាធរដែលការពារទឹកដីថៃនៅបរិវេណព្រំដែនថៃ-កម្ពុជា ក្នុងខេត្តស៊ីសាកេត ។ លោកវីរ៉ា ស៊ុមខ្វាមឃីត ប្រធានសាខាប្រឆាំងអំពើទុច្ចរិត បានបញ្ជាក់ពីសកម្មភាពជួយការពារដែនដីថៃ ឲ្យផុតពីគ្រោះវេទមន្តខ្មៅ និងផ្តល់កំលាំងចិត្តដល់អ្នកការពារទឹកដីដែលបំពេញតួនាទីនៅ ព្រំដែនថៃ-កម្ពុជា ដោយចាប់នៅថ្ងៃទី១ សីហា ខាងមុខ ។តាមប្រភពវ៉េបសាយមួយដែលបានផ្សាយ កាលពីថ្ងៃ ទី២៩ កក្តដា ឲ្យដឹងថា បន្ទាត់ពីបានស្តាប់ការទាមទង់របស់លោកវីរ៉ា ស៊ុខ្វាមឃីត នៅខេត្តខនគែន កាលពីល្ងាចថ្ងៃទី២៨ កក្តដាកន្លងមក មានក្រុមសម្ព័ន្ធភាពខនគែនជាច្រើនស្រុក ដែលស្រលាញ់ទឹកដី បានពីភាក្សា និងណាត់គ្នាដើម្បីធ្វើសកម្មភាពទៅខេត្តស៊ីសាកេត នៅម៉ោង១១ព្រឹក គឺជាអំឡុងពេលល្អ ដែលអាចនាំគ្នាផ្លុំស្តោះវេទមន្តខ្មៅដែលជាការប្រារព្ធពិធីដ៍ ស័ក្តិសិទ្ធិមួយ ។លោកវីរ៉ា ស៊ុមខ្វាមឃីតបានបញ្ជាក់ពីពិធីបណ្តេញគ្រោះលើកនេះថា ជាអំឡុងពេលដ៍សំខាន់ ព្រោះត្រុវនិងម៉ោង១១ព្រឹកដែលជនជាតិថៃ រួមគ្នាប្រារពពិធីបួងសួងព្រះសិវះ នៅបរិវេណអ្នកតាធំក្នុងខេត្តស៊ីសាកេត ។ទោះបីជាបែបណាក្តីពិធីរបស់ចោរប្លន់មិនមានអ្វីស័ក្តិសិទ្ធិនោះ ទេ ហើយពិធីបន់ស្រន់ដល់ខ្មោចនោះ ទៅមិនរួចនឹងបារមីព្រះសិខរីស្វរះ គឺជាព្រះសិវះដ៍ខ្ពង់ខ្ពស់នៅប្រាសាទព្រះវិហាររបស់ខ្មែរនោះឡើយ ។ រីឯវីរជនខ្មែរជំនាន់មុន និងជំនាន់ក្រោយ បានបន្តភាពជាញជ័យការពារមរតកដូនតានេះ បានជារៀងរហូតមកនិងមិនខ្វល់ពីក្រុមជនអគតិសៀមមួយដំបស្វានេះ ទេ។ប្រាសាទព្រះវិហារ ក៍សាងឡើងដើម្បីឧទ្ទិសថ្វាយព្រះ”សិខរីស្វរ: គឺជាព្រះសិវ: ជាអង្គម្ចាស់ដែនដ៍ខ្ពង់ខ្ពស់បំផុត។ចំពោះជោគជ័យ កាលពីថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០០៨ គឺជាជោគជ័យលើកទី២ ដែលលើកទី១ គឺការឈ្នះក្តីនៅតុលាការអន្តរជាតិក្រុងឡាអេ ប្រទេសហុល្លង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ក្នុងក្តីអំណរសាទរដ៍រំភើប នៃប្រជាពលរដ្ធខ្មែរចំពោះព្រឹត្តិការណ៍ជាប្រវិត្តិសាស្រ្តនេះ បានបណ្តេចឲ្យមជ្ឈដ្ធានអ្នកចេះចាំប្រវិត្តិសាស្រ្តតំណាងឲ្យទឹក ចិត្តប្រជាពលរដ្ធខ្មែរក៍មិនភ្លេចដល់គុណបុណ្យបារមីព្រះ“សិខ រីស្វរ:នោះដែរ”។យោងតាមប្រវិត្តសាស្រ្តបានបង្ហាញឲ្យដឹងថាប្រាសាទ ព្រះវិហារកសាងអស់រយះពេលបីរជ្ចកាលរបស់ស្តេចខ្មែរ បានសេចក្តីថា ស្តេចសោយរាជ្យបន្តគ្នា៣ព្រះអង្គ ទើបកសាងរួចរាល់។ស្តេចសោយរាជ្យទី១ដែលបានចាប់ផ្តើមកសាងមុនគេ បង្អស់គឺព្រះបាទយសោវ័រ្មនទី១ គ្រិស្តសករាជ៨៨៩ដល់គ្រិស្តសករាជ៩០០។ ឆ្នាំ៩០០ នៃគ្រិស្តសករាជ ព្រះបាទជ័យវ័រ្មនទី១ ទ្រង់ចូលទិវង្គត។បានសេចក្តីថា ក្នុងចន្លោះ១១ឆ្នាំនេះហើយ ដែលព្រះអង្គក៍សាងប្រាសាទព្រះវិហារដើម្បីឧទ្ទិសថ្វាយព្រះអាទិ ទេព ព្រះនាម “ព្រះសិខរីស្វរ:។ ស្តេចសោយរាជ្យអង្គទី២ បានបន្តសសាងសង់គឺព្រះបាទសុរិយវ័រ្មនទី១ គ្រិស្តសករាជ១០០២ មកដល់គ្រិស្តសករាជ១០៥០ និងស្តេចសោយរាជ្យអង្គទី៣ទៀត គឺព្រះបាទសុរិយវ័រ្មនទី២ ពីគ្រិស្តសករាជ១១១៣ ដល់គ្រិស្តសករាជ១១៥២ និងស្តេចសោយរាជ្យ ស្តេចកសាងអង្គរវត្ត)ទើបកសាងប្រាសាទព្រះវិហារហើយជាស្ថាពរ ។
ប្រាសាទព្រះវិហារគឺជាសំណង់វប្បធម៌ដ៍អស្ចារ្យរបស់របស់ខ្មែរ ក្នុងចំណោមប្រាសាទភ្នំ សំខាន់ៗដូចជាប្រាសាទភ្នំជីសូរ ប្រាសាទភ្នំបាខែង ជាដើម ក្នុងជំនឿសិវនិយមដែលបានប្រតិស្ធានលិង្គព្រះឥសូរ សំរប់ប្រារព្ធធ្វើពិធីទេវរាជ ។ ចំពោះជំនឿដ៍មុតមាំរបស់ប្រជាពលរដ្ធខ្មែរសម័យបុរាណគឺក៍កសាង ប្រាសាទសំរាប់ទុកជាឋានវិមានដ៍ក្សេមក្សាន្តនៃព្រះអាទិទេព ។ ព្រះអាទិទេពព្រះនាម “ សិខរីស្វរ:” បានទ្រង់គង់ស្ថិតនៅប្រាសាទព្រះវិហារគឺជាសិរីមង្គល របស់ប្រជាពលរដ្ធខ្មែរនិងការពារទឹកដីខ្មែរឲ្យបានរីកចំរើនរុង រឿងជាភិយ្យោភាពតរៀងទៅ ។
(ដកស្រង់ពីការសែតកោះសន្តិភាព)
Currently have 0 comments: