Latest News

អាប់ភីស៊ីតក៏សៀម ឆ័យ ឈិតឆប ក៏សៀម

Friday, July 24, 2009 , Posted by Koun Khmer at 6:12 AM

ការសន្យាដោះស្រាយ ការ សន្យាពាំនាំពាក្យ វាមិនមែនជាប្រធានបទ ថ្មីសម្រាប់មេដឹកនាំរបស់ប្រទេសសៀម
តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើនោះ ឡើយ ព្រោះតាំងពីកើតជម្លោះព្រំដែន មន្រ្តីជាន់ខ្ពស់នៃរដ្ឋសភាសៀម គឺតែងតែ និយាយពាក្យដដែលៗ រុញបញ្អាពីមួយទៅ មួយ ពាក់ព័ន្ធទៅនឹងជម្លោះឈ្លានពានទឹក ដីកម្ពុជានេះ ហាក់ដូចជា ពួកគេមិនមែនជា ថ្នាក់ដឹកនាំ នៃរដ្ឋអធិបតេយ្យមួយ ដែល កន្លងមកតែងតែ មានការកោតសរសើរពី បណ្តាប្រទេសភាគច្រើន នៅលើពិភព លោកនោះឡើយ

ជាក់សែ្តងតាំងពី លោកនាយករដ្ឋមន្រ្តី សាម៉ាកស៊ុនដារ៉ាវ៉េត លោកនាយករដ្ឋមន្រ្តី ស៊ុមឆៃវង្សសាវ៉ាត រហូតដល់នាយករដ្ឋ មន្រ្តីអាប់ភីស៊ីតវាចាជីវ៉ា រាល់លើក ដែល ជួបពិភាក្សាជាមួយ ប្រមុខរាជរដ្ឋាភិបាល ប$មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្អារំលោភឈ្លានពាននេះ គឺពួកគេតែងតែលើកយកបញ្អានេះ ទម្លាក់ ការទទួលខុសត្រូវទៅលើរដ្ឋសភា សូម្បី តែមេទ័ពកំពូលៗរបស់ពួកគេ ក៏តែងតែ ទម្លាក់ការទទួលខុសត្រូវទៅលើរដ្ឋសភា ដូចគ្នា

លុះដល់ដំណើរទស្សនកិច្ចរបស់ លោកឆៃ ឈិតឆប ប្រធានរដ្ឋសភាសៀម មកបំពេញទស្សនកិច្ច នៅព្រះរាជាណា ចក្រកម្ពុជា កាលពីម្សិលមិញនេះ នៅពេល ដែលភាគីកម្ពុជាលើកយកបញ្អាឲ្យកងទ័ព សៀមដកចេញពីទឹកដីកម្ពុជា បែរជាប្រធាន រដ្ឋសភា សន្យានិងពាំនាំយកនូវពាក្យពេចន៍ ខាងលើនេះទៅជម្រាបជូនរាជរដ្ឋាភិបាល របស់ខ្លួនទៅវិញ


ជំហររបស់លោកឈិតឆប ពេលនេះ បើគេបៀ្របធៀបទៅនឹងជំហររបស់មេដឹក នាំរដ្ឋាភិបាលជំហររបស់មេបញ្ជាការកង ទ័ពរបស់ពួកគេ គឺបានធ្វើឲ្យខែ្មរយល់ឃើញ ថា ពួកគេទាំងអស់គ្នា ទោះបីជាមានតួនាទី ឋានៈខុសៗគ្នាក៏ដោយ តែពួកគេគឺជាជាតិ សាសន៍សៀមតែមួយ ដែលកើតចេញពី ចោរត្រូវបានជនជាតិចិនវាយប្រដេញកាល ពីជិត10សតវត្សរ៍មុន គ្មានចោលចរិតដើម បន្តិចសោះឡើយ


ដូចេ្នះការជួបពិភាក្សាប$ក៏ចរចា ដោយ សន្តិវិធីជាមួយនិងមេដឹកនាំសៀម ពាក់ព័ន្ធ ទៅនឹងការឈ្លានពានមកលើទឹកដីកម្ពុជា នេះ គឺគ្មានសង្ឃឹមសោះឡើយថា ពួកសៀម នឹងសុខចិត្តទទួលយកដំណោះស្រាយ ដោយសន្តិវិធីសុខចិត្តដកកងទ័ពឈ្លានពាន ចេញដោយស្រួលៗនោះ
សូមអ្នកកុំយកវិបត្តិរាជបល្ល័ង្គនៃរាជា ណាចក្ររបស់អ្នកមករំលោភបំពានលើរដ្ឋ អធិបតេយ្យរបស់កម្ពុជាឲ្យសោះ

Source: DAP News

Currently have 0 comments:

Leave a Reply

Post a Comment