Latest News

អានុពង្សអះអាងពីសព្វាវុធសម្រាប់សង្រ្គាមនិងមិនឲ្យមានការចរចាពហុភាគី

Monday, July 27, 2009 , Posted by Koun Khmer at 5:36 PM

មេទ័ពជើងគោកសៀមអានុពង្ស ផៅចិន្តា បាននិយាយ កាលពីថៃ្ងទី25 ខែកក្កដាថាកងទ័ព របស់ខ្លួនត្រូវបានបង្គាប់ឲ្យមាន ចរិតសុភាព រាបសា ឡើងវិញប៉ុនែ្ត ទោះយ៉ាងណា ក៏នឹងតៀ្រម
ខ្លួនគ្រប់ ពេលវេលាសម្រាប់ តតាំងប្រយុទ្ធជាមួយ កងទ័ពកម្ពុជា
អានុពង្សបាន លើកឡើងទៀត ថាជម្លោះរឿងប្រាសាទ ព្រះវិហារខ្លួន នឹងទប់ស្កាត់ មិនឲ្យមាន
ការចរចាដោះស្រាយ ក្នុងក្របខ័ណ្ឌពហុភាគី ណាមួយឡើយគឺឲ្យ ធ្វើការចរចាត្រឹមតែកម្រិត
ទេ្វភាគីប៉ុណ្ណោះ កាសែតថៃរ៉ាត់របស់សៀម បានរាយការណ៍ដោយ ស្រង់សម្តីឧត្តមសេនីយ៍អានុពង្ស ក្នុង ពេលលោកចូលចូលរួមកិច្ចប្រជុំ គណៈកម្មាធិការវិសាមញ្ញ ក្នុងការពិចារណា ពង្រាងច្បាប់ស្តីពីបញ្អាចំណាយថវិកាប្រចាំឆ្នាំ2010ដល់
កងទ័ពក្នុងជម្លោះរឿង ប្រាសាទព្រះវិហារថារដ្ឋាភិបាលបាន ប្រគល់គោលនយោបាយឲ្យកងទ័ពចរចាតែក្នុងកម្រិតទេ្វភាគី ដោយផ្ទាល់
ជាមួយកម្ពុជា ហើយមិនឲ្យមានឈានរហូតដល់ការចរចាពហុភាគីណាមួយឡើយ លោកបាននិយាយថាជម្លោះព្រំដែនលោកមិនចង់
ឲ្យធ្លាក់ដល់ការប្រើកម្លាំងអាវុធដែលនាំឲ្យកើតបញ្អាវែងឆ្ងាយបាត់បង់ថវិកានិងខេ្ទចខ្ទាំសេដ្ឋកិច្ចទេ ក្រៅពីនេះបើមានការប្រយុទ្ធ
គ្នានោះកងទ័ពត្រូវទៅសុំថវិកាពីរដ្ឋាភិបាលដើម្បីទៅប្រើប្រាស់តាមជាយដែន ហេតុនេះធ្វើឲ្យបាត់បង់ថវិកាដោយគ្មានប្រយោជន៍
ទើបវិធីដ៏ល្អ គឺគេគួរប្រើវិធីចរចាប្រសើរជាង
អានុពង្ស បាននិយាយថាការដាក់កម្លាំងកងទ័ពនៅតាមជាយដែនសៀម-កម្ពុជា ខាងកងទ័ពរបស់ខ្លួនបានប្រើកម្លាំងពីភូមិភាគទី2
ច្រើនជាងគេចំណែកបញ្អាគឿ្រងសព្វាវុធនោះខ្លួនបានអនុម័តឲ្យគេជួយដល់កងទ័ពយ៉ាងលើសលប់មានដូចជាកាំភ្លើងបាញ់គ្រាប់រ៉ុកែ្តត
ដែលមានច្រើនជាង1000ដើម ហើយក៏ជាប្រភេទអាវុធមានប្រសិទ្ធភាពរួមទាំងរថពាសដែកប្រភេទ4គុណ4 ដែលប្រើយូរមក
ហើយ ប៉ុនែ្តរថពាសដែកប្រភេទ8គុណ8មានការរៀបចំសុំឲ្យទិញតែមិនទាន់បានទទួលឡើយ

អានុពង្សអះអាងថាកងទ័ពសៀមមានរោងចក្រផលិតអាវុធក៏ពិតមែន ប៉ុនែ្តការផលិតនៅមិនទាន់បានពេញសក្តានុពលអាចផលិត
គ្រាប់កាំភ្លើងសម្រាប់ការប្រយុទ្ធបានត្រឹមតែ20ថៃ្ងនិងក្នុងសម័យសេដ្ឋកិច្ចធ្លាក់ថយចុះគេអាចធ្វើការផលិតបានត្រឹមធ្វើសឹកសង្រ្គាម
បាន10ថៃ្ងប៉ុណ្ណោះ ដែលត្រង់ចំនួននេះចាត់ទុកថាផ្សងគ្រោះថ្នាក់ណាស់ប៉ុនែ្តបច្ចុប្បន្នកងទ័ពបានព្យាយាមរៀបចំផលិតអាវុធខ្លួនឯង
រួមផ្សំជាមួយការទិញពីក្រៅប្រទេសផង

មេទ័ពសៀមរូបនេះបនែ្ថមថាបញ្អាទឹកចិត្តកងទ័ពត្រូវគេបំប៉នគ្រប់ពេលវេលា តាំងពីរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តីសាម៉ាក់ ស៊ុនដា
រ៉ាវេមកដូចជាបានបនែ្ថមថវិកាថៃ្លអាហារប្រចាំថៃ្ងឲ្យដល់ទាហានឈុតខ្មៅពីមុន20បាតឡើងដល់55បាតជាដើម ហើយក្រុមទា
ហានដែលជារបស់ព្រះមហាក្សត្រទាំងនេះត្រូវបានបំពាក់អាវុធប្រយុទ្ធយ៉ាងពេញទី

ក្រៅពីនិយាយជម្លោះព្រំដែនជាមួយកម្ពុជាលោកអានុពង្ស ក៏បាននិយាយដល់ការព្រួយបារម្ភពីជម្លោះតំបន់ភាគខាងត្បូងប្រទេស
ខ្លួនផងដែរ មេទ័ពរូបនេះអះអាងថាប្រជាពលរដ្ឋខេត្តទាំង3មានប្រមាណជាង2,1លាននាក់កំពុងស្ថិតក្នុងភាពវឹកវរដោយសារ
ក្រុមបះបោរកំពុងទាមទារបែងចែកទឹកដីនិងពេលនេះអំពើហិង្សាកើតមានឡើងជារៀងរាល់ថៃ្ង

(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)

Currently have 0 comments:

Leave a Reply

Post a Comment