Latest News

ទាម​ទារ​ដី​ភ្នំ​ព្រះ​វិហារ ក្រុម​អាវ​លឿង​សៀម​នៅ​ខេត្ត​ខន​គែន​ត្រៀម​ប្រារព្ធ​ពិធី បណ្តេញ​បា​រមី​ខ្មែរ ថ្ងៃ​១​សីហា

Thursday, July 30, 2009 , Posted by Koun Khmer at 5:22 PM

ចាប់​ទុក​ថា មិន​មែន​ជា​ជំហរ​ផ្លូវ​របស់​រដ្ធា​ភិបាល​សៀម​ទេ តែ​ជា​ឡាសា​របស់ក្រុម​ជន​អគតិ​សៀម​មួយ​ក្តាប់​តូច​ដែល​នៅ​តែ​ចិញ្ចឹម​ចិត្ត​ មិន​ចេះ​អៀង​ខ្មាស​ចង់​បាន​ប្រា​សាទ​ព្រះ​វិហារ​របស់​ខ្មេរ។យើង​អាច​ចោទ​សួរ ​ទៅ​វិញ​ថា​បើ​មិន​បាន​ប្រាសាទ​ព្រះ​វិហារ​រន្ទះ​បាញ់​ឬ​? ណ្ហើយ​ចុះ វា​គ្រាន់​តែ​ជា​ព័ត៌​មាន​ដែល​ស្មាន​មិន​ដល់​ក្រុម​អគតិ​សៀម​មួយ​ដំប​ស្វា ដែល​ជា​សាខា​នៃ​ក្រុម​សម្ព័ន្ធ​ភាព​(អាវលឿង) នៅខេត្ត​ខន​គែន​បាន​ប្រ​កាន់​ប្រ​មូល​ផ្តុំគ្នា​ធ្វើ​ពិធី​ស័ក្តិ​សិទ្ធ ដើម្បី​ទាមទារ​យក​ភ្នំ​ព្រះ​វិហារ​នៅ​ថ្ងៃ​ទី​១​ សីហា​ខាង​មុខ​ ដែល​ពិធី​នោះ​ត្រូវ​បាន​អះ​អាង​ថា​ ជាការ​បណ្តេញ​វេទ​មន្ត​ខ្មៅ​របស់​ខ្មែរ​ដើម្បី​ការ​ពារ​ទឹក​ដី​សៀម​ ។បើ​ស្តាប់​ការ​ប្រកាស​ខាង​លើ​នេះ វា​ហាក់​ដូច​ជា​កាយ​វិការ​មួយ​ស្រលាញ់​ទឹក​ដី​ខ្លាំង​ណាស់​ តែ​ការ​ស្រលាញ់​នេះ​វា​មាន​សំរាប់​តែ​ខ្មែរ​ទេ មិន​សៀម​ឡើយ​។ បាន​ជា​ហ៊ាន​និយាយ​បែប​នេះ​ដោយ​សារ​ថា តើ​បច្ចុប្បន្ន​នេះ​កង​ទ័ព​ខាង​ណា​ឈ្លាន​ពាន​ខាង​ណា​? ​តឺ​សៀម តើខាង​ណា​ចង់​បាន​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែ​ គឺសៀម ។ដូច្នេះអ្វី​ៗ​វា​គួរ​តែ​ខ្មែរទេ ជា​អ្នក​បណ្តេញ​វេទ​មន្ត​ខ្មោច​របស់​សៀម​ឲ្យ​ចាក​ចេញ​ពី​ទឹក​ដី​ខ្មែរ​ ។

តាម​ប្រភព​ព័ត៌​មាន​បាន​អោយ​ដឹង​ថា សាខា​សម្ព័ន្ធ​ភាព ខេត្ត​ខន​គែន​ បាន​ប្រកាស​ប្រ​មូល​គ្នា​ចូល​រួម​ក្នុង​ពិ​ធី​ស័ក្តិ​សិទ្ធិ​សំរាប់​បណ្តេញ​ វេទ​មន្ត​កម្ពុជា​ ការ​ពារ​ទឹក​ដី​ថៃ និង​ទាម​ទារ​បរិវេណ​ភ្នំ​ព្រះ​វិហារ​ រួម​ទាំង​ផ្តល់​កំលាំង​ចិត្ត​ដល់​ទាហាន​ឈ្លាន​ពាន​របស់​ខ្លួន​ និង​អាជ្ញា​ធរ​ដែល​ការពារ​ទឹក​ដី​ថៃ​នៅ​បរិវេណ​ព្រំដែន​ថៃ​-​កម្ពុជា​ ក្នុង​ខេត្ត​ស៊ី​សាកេត ។ លោក​វីរ៉ា ស៊ុម​ខ្វាមឃីត​ ប្រធាន​សាខា​ប្រឆាំង​អំ​ពើ​ទុច្ចរិត​ បាន​បញ្ជាក់​ពី​សកម្ម​ភាព​ជួយ​ការពារ​ដែន​ដី​ថៃ​ ឲ្យ​ផុត​ពី​គ្រោះ​វេទ​មន្ត​ខ្មៅ​ និង​ផ្តល់​កំលាំង​ចិត្ត​ដល់​អ្នក​ការពារ​ទឹក​ដី​ដែល​បំពេញ​តួនាទី​នៅ​ ព្រំដែន​ថៃ​-​កម្ពុជា​ ដោយ​ចាប់​នៅ​ថ្ងៃ​ទី​១​ សីហា ខាង​មុខ ។តាម​ប្រ​ភព​វ៉េប​សាយ​មួយ​ដែល​បាន​ផ្សាយ​ កាល​ពី​ថ្ងៃ​ ទី២៩​ កក្តដា​ ឲ្យដឹងថា​ បន្ទាត់​ពី​បានស្តាប់​ការ​ទាម​ទង់​របស់​លោក​វីរ៉ា​ ស៊ុខ្វាម​ឃីត​ នៅខេត្ត​ខន​គែន​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨​ កក្តដា​កន្លង​មក​ មាន​ក្រុម​សម្ព័ន្ធ​ភាព​ខន​គែន​ជា​ច្រើន​ស្រុក​ ដែល​ស្រលាញ់​ទឹក​ដី​ បាន​ពីភាក្សា​ និង​ណាត់​គ្នា​ដើម្បី​ធ្វើ​សកម្ម​ភាព​ទៅ​ខេត្ត​ស៊ីសាកេត​ នៅ​ម៉ោង​១១​ព្រឹក​ គឺជា​អំឡុង​ពេល​ល្អ​ ដែល​អាច​នាំ​គ្នា​ផ្លុំ​ស្តោះ​វេទ​មន្ត​ខ្មៅ​ដែល​ជា​ការ​ប្រារព្ធ​ពិធី​ដ៍​ ស័ក្តិ​សិទ្ធិ​មួយ​ ។លោក​វីរ៉ា​ ស៊ុមខ្វាមឃីត​បាន​បញ្ជាក់​ពី​ពិធី​បណ្តេញ​គ្រោះ​លើក​នេះ​ថា​ ជា​អំ​ឡុង​ពេល​ដ៍​សំខាន់​ ព្រោះ​ត្រុវ​និង​ម៉ោង​១១​ព្រឹកដែល​ជន​ជាតិ​ថៃ​ រួម​គ្នា​ប្រារព​ពិធី​បួង​សួង​ព្រះ​សិវះ​ នៅ​បរិវេណ​អ្នក​តា​ធំ​ក្នុង​ខេត្ត​ស៊ីសាកេត​ ។ទោះ​បី​ជា​បែប​ណា​ក្តី​ពិធី​របស់​ចោរប្លន់​មិន​មាន​អ្វី​ស័ក្តិ​សិទ្ធិ​នោះ ​ទេ​ ហើយពិធីបន់​ស្រន់​ដល់​ខ្មោច​នោះ​ ទៅ​មិន​រួច​នឹង​បារមី​ព្រះ​សិខរីស្វរះ​ គឺជា​ព្រះ​សិវះ​​ដ៍​ខ្ពង់​ខ្ពស់​​នៅ​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​នោះ​ឡើយ ​ ។ ​រីឯវីរ​ជន​ខ្មែរ​ជំនាន់​មុន​ និង​ជំនាន់​ក្រោយ​ បាន​បន្ត​ភាព​ជា​ញជ័យ​ការ​ពារ​មរតក​ដូន​តា​នេះ​ បាន​ជា​រៀង​រហូតមក​និង​មិន​ខ្វល់​ពី​ក្រុម​ជន​អគតិ​សៀម​មួយ​ដំ​ប​ស្វា​នេះ​ ទេ​។ប្រា​សាទ​ព្រះ​វិហារ​ ​ក៍​សាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​”សិខ​រី​ស្វរ: គឺ​ជា​ព្រះ​សិវ: ជាអង្គ​ម្ចាស់​ដែន​ដ៍​ខ្ពង់​ខ្ពស់​បំផុត​។ចំ​ពោះ​ជោគ​ជ័យ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​កក្តដា​ ឆ្នាំ២០០៨​ គឺ​ជា​ជោគ​ជ័យ​លើក​ទី​២​ ដែល​លើក​ទី​១​ គឺការ​ឈ្នះ​ក្តី​នៅ​តុលាការ​អន្តរ​ជាតិ​ក្រុង​ឡា​អេ​ ប្រទេស​ហុល្លង់​ កាល​ពីថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​១៩៦២​។ ក្នុង​ក្តី​អំ​ណរ​សាទរ​ដ៍​រំ​ភើប​ នៃ​ប្រជា​ពល​រដ្ធ​ខ្មែរ​ចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវិត្តិ​សាស្រ្ត​នេះ​ បាន​បណ្តេច​ឲ្យ​មជ្ឈដ្ធាន​អ្នក​ចេះ​ចាំ​ប្រវិត្តិ​សាស្រ្ត​តំណាង​ឲ្យ​ទឹក​ ចិត្ត​ប្រ​ជា​ពល​រដ្ធ​ខ្មែរ​ក៍​មិន​ភ្លេច​ដល់​គុណ​បុណ្យ​បារមីព្រះ​“សិខ​ រីស្វរ:នោះដែរ”។យោង​តាម​ប្រវិត្ត​សាស្រ្ត​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ប្រាសាទ​ ព្រះ​វិហារ​កសាង​អស់​រយះ​ពេល​បី​រជ្ច​កាល​របស់​ស្តេច​ខ្មែរ​ បាន​សេច​ក្តី​ថា​ ស្តេច​សោយ​រាជ្យ​បន្ត​គ្នា​៣​ព្រះ​អង្គ​ ទើប​កសាង​រួច​រាល់​។ស្តេចសោយ​រាជ្យ​ទី​១​ដែល​បាន​ចាប់​ផ្តើម​កសាង​មុន​គេ​ បង្អស់​គឺ​ព្រះ​បាទ​យសោវ័រ្មន​ទី​១​ គ្រិស្ត​សក​រាជ​៨៨៩​ដល់​គ្រិស្ត​សក​រាជ​៩០០​។ ឆ្នាំ​៩០០​ នៃ​គ្រិស្ត​សក​រាជ​ ព្រះ​បាទ​ជ័យ​វ័រ្មន​ទី​១​ ទ្រង់​ចូល​ទិវ​ង្គត​។បាន​សេច​ក្តី​ថា​ ក្នុង​ចន្លោះ​១១​ឆ្នាំ​នេះ​ហើយ​ ​ដែល​ព្រះ​អង្គ​ក៍​សាង​ប្រា​សាទ​ព្រះ​វិហារ​ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​អា​ទិ ​ទេព​ ព្រះ​នាម​ “ព្រះ​សិខ​រី​ស្វរ​:។ ​ស្តេច​សោយ​រាជ្យ​អង្គ​ទី​២​ បាន​បន្ត​សសាង​សង់​គឺ​ព្រះ​បាទ​សុរិយ​វ័រ្មន​ទី​១ គ្រិស្ត​សក​រាជ​១០០២​ មក​ដល់​គ្រិស្ត​សក​រាជ​១០៥០​ និង​ស្តេចសោយ​រាជ្យ​អង្គ​ទី​៣​ទៀត​ គឺ​ព្រះ​បាទ​សុរិយ​វ័រ្មន​ទី​២​ ពី​គ្រិស្ត​សក​រាជ​១១១៣​ ដល់​គ្រិស្ត​សក​រាជ​១១៥២​ និង​ស្តេច​សោយ​រាជ្យ​ ស្តេច​កសាង​អង្គរវត្ត)ទើប​កសាង​ប្រា​សាទ​ព្រះ​វិហារ​ហើយ​ជា​ស្ថាពរ ។

ប្រាសាទ​ព្រះ​វិហារ​គឺ​ជា​សំ​ណង់​វប្បធម៌​ដ៍​អស្ចារ្យ​របស់​របស់​ខ្មែរ​ ក្នុង​ចំណោម​ប្រាសាទ​ភ្នំ​ សំខាន់​ៗដូច​ជា​ប្រាសាទ​ភ្នំ​ជី​សូរ​ ប្រា​សាទ​ភ្នំ​បាខែង​ ជា​ដើម​ ក្នុង​ជំនឿ​សិវ​និយម​ដែល​បាន​ប្រតិ​ស្ធាន​លិង្គ​ព្រះ​ឥសូរ​ សំរប់​ប្រារព្ធ​ធ្វើ​ពិធី​ទេវ​រាជ​ ។​ ចំពោះ​ជំនឿ​ដ៍​មុត​មាំ​របស់​ប្រជា​ពល​រដ្ធ​ខ្មែរ​សម័យ​បុរាណ​គឺ​ក៍​កសាង​ ប្រាសាទ​សំរាប់​ទុក​ជា​ឋាន​វិមាន​ដ៍​ក្សេម​ក្សាន្ត​នៃ​ព្រះ​អាទិ​ទេព​ ។ ព្រះ​អាទិ​ទេព​ព្រះ​នាម “ សិខ​រី​ស្វរ​:”​ បាន​ទ្រង់​គង់​ស្ថិត​នៅ​ប្រាសាទ​ព្រះ​វិហារ​គឺ​ជា​សិរី​មង្គល​ ​ របស់​ប្រជាពល​រដ្ធ​ខ្មែរ​និង​ការ​ពារ​ទឹក​ដី​ខ្មែរ​ឲ្យ​បាន​រីក​ចំរើន​រុង​ រឿង​ជា​ភិយ្យោ​ភាព​ត​រៀងទៅ​ ។

(ដក​ស្រង់​ពី​ការ​សែត​កោះ​សន្តិ​ភាព​)

Currently have 0 comments:

Leave a Reply

Post a Comment