Latest News

ទាហានឈុតខ្មៅឈរជើងតាមខែ្សបន្ទាត់ព្រំដែនបាត់ដំបងៈខ្ញុំគ្មានទឹកចិត្តប្រយុទ្ធទេ

Wednesday, July 29, 2009 , Posted by Koun Khmer at 3:12 AM

ទាហានឈុតខ្មៅថៃ
តាមសេចក្តីរាយការណ៍ពីកងទ័ពការពារព្រំដែន504ឈរជើងការពារ តាមខែ្សបន្ទាត់ព្រំដែនខេត្តបាត់ដំបងប៉ៃលិន បានឲ្យដឹងថា ស្ថានភាពនៅតាមខែ្សបន្ទាត់ព្រំដែនមានការ ធូរស្រាលជាងមុន តែលក្ខណៈប្រយុទ្ធ របស់កងកំលាំងប្រដាប់អាវុធ
យើងមាន ការប្រុងប្រយ័ត្នជើងការខ្ពស់ ជានិច្ចមិនអាចមាន ការធេ្វសប្រហែសបានទេ តាមសេចក្តីរាយការណ៍ខាងលើ បានឲ្យកម្ពុជាថ្មីដឹងបន្តទៀតថា ជារៀងរាល់ថៃ្ងកង
កំលាំងរបស់យើងបានដើរ ល្បាតលើភូមិសាស្រ្តប្រឈមមុខដាក់គ្នា ដើម្បីទ្រទ្រង់ស្ថានភាពនៅទីនោះ តែតាមការបញ្ជាក់ របស់កងកំលាំងប្រដាប់អាវុធ យើងដែលបានឈរជើង តាមតំបន់ព្រំដែននោះបានអះអាងថាទោះបីជាទាហានថៃ ឈុតខ្មៅបានដាក់ពង្រាយ តាមខែ្សបន្ទាត់ព្រំដែន លើទឹកដីរបស់គេមាន កំលាំងលើសលប់ច្រើនជាងយើងយ៉ាង
ណាក៏ដោយក៏ទឹកចិត្តទាហានថៃឈុតខ្មៅទាំងអស់នោះបានបង្អាញទឹកចិត្តដោយអតលាក់បាំងប្រាប់កងទ័ពកម្ពុជាយើងថា ពួកគេទោះ
បីជាដៃកាន់អាវុធមកប្រឈមមុខដាក់គ្នាក៏ពិតមែនរយៈពេលកន្លងមកពួកគេមិនធ្លាប់កាន់អាវុធចូលប្រយុទ្ធគ្នានៅលើសមរភូមិ
ប្រយុទ្ធដូចកងទ័ពកម្ពុជានោះទេ បើមានសភាពការណ៍អ្វីធំដុំនៅតាមខែ្សបន្ទាត់ព្រំដែនភាគីទាហានថៃសំណូមពរសុំឲ្យបានដឹងមុន
ផងព្រោះអីពួកគេមិនត្រូវការទេភ្លើងសង្រ្គាមពួកគេចូលធ្វើកងទ័ពនេះគឺជាភារកិច្ចមួយដែលពួកគេត្រូវឆ្លងកាត់ដើម្បីកាតព្វកិច្ចបំរើ
ជាតិប៉ុណ្ណោះ
ជាក់សែ្តងទាហានថៃឈុតខ្មៅកងរយ523ឈរជើងតំបន់នោះជានិច្ចកាលពួកគេបានសុំឲ្យទាហានកម្ពុជាមានការយល់យោគពួកគេ
មុនធ្វើអ្វីមួយត្រូវរួមគ្នាសហការដោយទាហានថៃសុំឲ្យកងទ័ពកម្ពុជាដើរល្បាតរួមគ្នាលើភូមិសាស្រ្តតែមួយ ក្នុងនោះភាគីទាហាន
ថៃសុំឲ្យកងទ័ពកម្ពុជាពេលដើរល្បាតរួមគ្នាត្រូវកាន់ទង់ជាតិរៀងៗខ្លួនដើម្បីចេញល្បាត

លោកស្រួល ព្រិញ មេបញ្ជាការរងកងល្បាតទី5បានឲ្យដឹងថាទោះបីជាទាហានថៃឈុតខ្មៅបានបង្អាញទឹកចិត្តលាតត្រដាងប្រាប់កង
ទ័ពកម្ពុជាថាពួកគេគ្មានទឹកចិត្តប្រយុទ្ធយ៉ាងណាក៏ដោយក៏យើងមិនអាចទុកចិត្តទៅលើទាហានថៃឈុតខ្មៅទាំងនោះបានទេព្រោះ
លិ្បចកលរបស់ពួកបច្ចាមិត្តតែងប្រើកលល្បិចគ្រប់រូបភាពដើម្បីស្ទាបស្ទង់កងទ័ពរបស់យើងតែប៉ុណ្ណោះ ចំពោះមុខយើងមានការប្រុង
ប្រយ័ត្នខ្ពស់ជានិច្ចតាមគោលការថ្នាក់លើប្រគល់ឲ្យ ដើម្បីបុព្វហេតុជាតិមាតុភូមិដ៏រុងរឿងនៃយើងទោះជាពួកគេបូជាសាច់ស្រស់ ឈាមស្រស់យ៉ាងណាក៏ដោយក៏ពួកគេហ៊ានលះបង់អាយុជីវិតដោយគ្មានការស្តាយស្រណោះនិងបានបេ្តជ្ញាថាមិនអនុញ្ញាតឲ្យពួក
បច្ចាមិត្តណាមកលេបត្របាក់ទឹកដីកម្ពុជាបានឡើយ

បងប្រុសបាននិយាយថា ទោះបីជារដូវនេះជារដូវភេ្លៀងធ្លាក់ជោកជាំយ៉ាងណាក៏ដោយក៏ពួកគេមិនអាចភេ្លចបាននូវរាល់ការងាររបស់
លោកមេបញ្ជាការប្រគល់ឲ្យពួកគេនោះដែរ

(អត្ថបទដកស្រង់ពីកាសែតកម្ពុជាថ្មី)


Currently have 0 comments:

Leave a Reply

Post a Comment